News
(ភ្នំពេញ)៖ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ក្រុមហ៊ុន Smart Axiata បានប្រកាសដាក់ឲ្យដំណើរការសេវាកម្មឌីជីថលថ្មីមួយឈ្នោះថា GigaGigs by Smart ដែលជាកម្មវិធីទូរស័ព្ទដៃប្រមូលព័ត៌មានផ្សេងៗពីមហាជនប្រកបដោយភាពច្នៃប្រឌិត ដើម្បីអនុញ្ញាតឲ្យអាជីវកម្មផ្ដល់ការរងារសាមញ្ញៗ តែមានសារៈសំខាន់ ឱ្យសាធារណ:ជនទូទៅធ្វើឱ្យ។ Read more »
ភ្នំពេញ៖ ព្រឹកថ្ងៃទី ៥ ខែ សីហា ឆ្នាំ២០១៩ ក្រុមហ៊ុន Smart Axiata បានប្រកាសដាក់ឲ្យដំណើរការសេវាកម្មឌីជីថលថ្មីមួយឈ្មោះថា GigaGigs by Smart ដែលជាកម្មវិធីទូរស័ព្ទដៃប្រមូលព័ត៌មានផ្សេងៗពីមហាជនប្រកបដោយភាពច្នៃប្រឌិត ដើម្បីអនុញ្ញាតឲ្យអាជីវកម្មផ្ដល់ការរងារសាមញ្ញៗ តែមានសារៈសំខាន់ឲ្យសាធារណជនទូទៅធ្វើឲ្យ។
GigaGigs by Smart គឺជាកម្មវិធីដំបូងបង្អស់មិនធ្លាប់នឹងត្រូវដាក់ឲ្យដំណើរការនៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើជាមធ្យោបាយថ្មីសម្រាប់អាជីវកម្មក្នុងការប្រមូលព័ត៌មានផ្តល់មកវិញ និងទិន្នន័យទីផ្សារ ហើយក៏មានការផ្តល់រង្វាន់លើកទឹកចិត្តដល់អ្នកប្រើប្រាស់ដែលបំពេញភារកិច្ចក្នុងការផ្តល់ទិន្នន័យនេះផងដែរ។ កម្មវិធីនេះត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀត ដូចជាប្រទេសម៉ាឡេស៊ី ជាដើម។

From left to right, Smart’s Thomas Hundt, Here’s Alam Primanda and GigaGigs’ Kow Kuan Hua and Charles Pei. KT/Jose Rodriguez T. Senase