ភ្នំពេញ៖ ព្រឹកថ្ងៃទី ៥ ខែ សីហា ឆ្នាំ២០១៩ ក្រុមហ៊ុន Smart Axiata បានប្រកាសដាក់ឲ្យដំណើរការសេវាកម្មឌីជីថលថ្មីមួយឈ្មោះថា GigaGigs by Smart ដែលជាកម្មវិធីទូរស័ព្ទដៃ​ប្រមូល​ព័ត៌មាន​ផ្សេង​ៗពីមហាជនប្រកបដោយភាពច្នៃប្រឌិត ដើម្បី​អនុញ្ញាតឲ្យ​អាជីវកម្មផ្ដល់ការរងារសាមញ្ញៗ តែមានសារៈសំខាន់ឲ្យសាធារណជនទូទៅធ្វើឲ្យ។

GigaGigs by Smart គឺជាកម្មវិធី​ដំបូង​បង្អស់​មិនធ្លាប់នឹង​ត្រូវ​ដាក់ឲ្យដំណើរការនៅក្នុងប្រទេសកម្ពុជា ដើម្បី​ធ្វើ​​ជា​មធ្យោបាយថ្មីសម្រាប់អាជីវកម្មក្នុង​ការ​ប្រមូលព័ត៌មានផ្តល់មកវិញ និងទិន្នន័យទីផ្សារ ហើយក៏​មានការផ្តល់រង្វាន់លើកទឹកចិត្តដល់អ្នកប្រើប្រាស់ដែលបំពេញភារកិច្ច​ក្នុង​ការ​ផ្តល់​ទិន្ន​ន័យ​នេះ​ផងដែរ។ កម្មវិធីនេះត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀត ដូចជាប្រទេសម៉ាឡេស៊ី ជាដើម។

 


កម្មវិធី​ GigaGigs


កម្មវិធី​ GigaGigs

 

នាយកប្រតិបតិ្តក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន (Thomas Hundt) បានមានប្រសាសន៍ថា៖

«នៅក្នុងយុគសម័យ​នៃ​ការប្រើប្រាស់ទិន្នន័យធំៗ អាជីវកម្មត្រូវការប្រើប្រាស់ទិន្នន័យថ្មីៗបំផុត និងព័ត៌មានសំខាន់ៗដើម្បីធ្វើប្រតិបត្តិអាជីវកម្មរបស់ពួកគេឲ្យ​កាន់តែមានប្រសិទ្ធិភាព។ ជាមួយ GigaGigs by Smart អាជីវកម្មអាចទទួលបានព័ត៌មានទិន្នន័យ ពីមហាជនបានយ៉ាងងាយស្រួល និង​ប្រកប​ដោយ​អត្ថ​ប្រយោជន៍ ហើយក៏​មាន​ការ​ផ្ដល់រង្វាន់លើកទឹកចិត្តដល់អ្នកប្រើប្រាស់សម្រាប់ការចូលរួមរបស់ពួកគាត់ ផងដែរ»។

 


លោក ថូម៉ាស ហ៊ុន


Dj Nana

 

ដោយអាចទាញយកមកប្រើ​ប្រាស់​បានពី Google Play និង App Store កម្មវិធីតាមទូរស័ព្ទដៃ​មួយ​នេះ និងរៀបចំរាល់កិច្ចការទាំងអស់បានយ៉ាងងាយស្រួលបន្ទាប់ពីបានស្នើសុំពីអាជីវកម្ម ដោយអ្នកប្រើប្រាស់អាចប្រើបានដោយឥតគិតថ្លៃ។ កិច្ចការទាំងអស់នោះរាប់ចាប់ពីការត្រួតពិនិត្យម៉ាកយីហោក្នុងនាមជា​អតិថិជនប្រើប្រាស់ ដើម្បីធ្វើ​ឲ្យ​ច្បាស់ថាហាងលក់រាយដែលបង្ហាញផលិតផលរបស់ពួកគេមានភាពត្រឹមត្រូវ ដើម្បីបំពេញការស្ទង់មតិសាមញ្ញៗអំពីគុណភាព និងសេវាកម្មអតិថិជន។

 


កម្មវិធី​ GigaGigs

 

កម្មវិធីនេះក៏អនុញ្ញាតឲ្យ​អតិថិជនចែករំលែកទីតាំងរបស់ខ្លួនលើប្រព័ន្ធ GPS ផង​ដែរ ដើម្បីបង្ហាញថា កិច្ចការត្រូវបានបញ្ចប់នៅហាងជាក់​​លាក់​ណាមួយ និងដើម្បី​បញ្ចូលរូបថត ឬវីដេអូរបស់ហាង ឬផលិតផលដែលពួកគេទទួលភារកិច្ចពិនិត្យឡើងវិញ។ ជាមួយ GigaGigs by Smart អាជីវកម្មនឹងអាចទទួលបាននូវការយល់ដឹង ទស្សនៈ និងទិន្នន័យដែលមានអត្ថប្រយោជន៍សំខាន់ៗ ដែលនឹងជួយអាជី​វកម្ម​ទាំង​នោះ បម្រើអតិថិជនរបស់ខ្លួនកាន់តែ​ល្អ​ប្រសើរឡើង។

 


កម្មវិធី​ GigaGigs

លោក Kow Kuan Hua នាយកគ្រប់គ្រង និងជាស្ថាបនិក GigaGigs ប្រចាំតបន់អាស៊ីអាគ្នេយ៍បានមានប្រសាសន៍ថា៖

«វិធីសាស្រ្តនៃការស្រាវជ្រាវទីផ្សារដែលធ្លាប់ធ្វើកន្លងមក និងការប្រមូលទិន្នន័យជារឿយៗមានការយឺតយ៉ាវ និងមានតម្លៃថ្លៃ ប៉ុន្តែជាមួយ GigaGigs by Smart កម្មវិធីនេះមានលក្ខណៈសាមញ្ញដូចជាការបញ្ចូលកិច្ចការទៅក្នុងកម្មវិធីapp ក្នុងទូរស័ព្ទដៃ ហើយបន្ទាប់មកដូចជាការទាញយកប្រតិបត្តិទិន្នន័យដោយផ្ទាល់ពីអ្នកប្រើប្រាស់ជាក់ស្តែង»៕​


លោក Kow Kuan Hua នាយកគ្រប់គ្រង និងជាស្ថាបនិក GigaGigs


កម្មវិធី​ GigaGigs


កម្មវិធី​ GigaGigs

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com